- គេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធដារ
- ឯកសារបង្រៀនរបស់សាលាជាតិពន្ធដារ
- ឯកសារផ្សេងៗ
ពន្ធដារជាវិស័យមួយអាចធ្វើឱ្យបុគ្គលិកគណនេយ្យអត់ការងារធ្វើ នៅពេលដែលនាយកក្រុមហ៊ុន មិនចង់បង់ពន្ធជូនរដ្ឋ
Pages
- ទំព័រដើម
- ពន្ធលើប្រាក់បៀវត្ស
- អាករលើតម្លៃបន្ថែម
- ពន្ធលើប្រាក់ចំណេញ
- ពន្ធប៉ាតង់
- ការចុះបញ្ជីពន្ធដារ
- អាករពិសេសលើទំនិញ និងសេវាមួយចំនួន
- អាករសម្រាប់បំភ្លឺសាធារណៈ
- អាករលើការស្នាក់នៅ
- អាករលើផលរបរ
- ពន្ធតែមប្រិ៍
- ពន្ធសត្តឃាត
- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- ពន្ធប្រថាប់ត្រា
- ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ
- ពន្ធលើឈ្នួលផ្ទះ និង ដី
- ពន្ធកាត់ទុកទូទៅ
- សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
- ប្រភពឯកសារផ្សេងៗ
- ឯកសារយោង
- តារាងសង្ខេប
- Video
- MY CV
Saturday, December 19, 2015
ប្រភពឯកសារផ្សេងៗ
Telephone numbers in Cambodia
MOBITEL
|
|
|
SMART
|
|
METFONE
|
|
QB
|
SEATEL
|
COOTEL
|
EMAXX (Star Digital)
|
Tuesday, October 6, 2015
កាតព្វកិច្ច និង សិទ្ធិរបស់អ្នកជាប់ពន្ធ
សៀវភៅណែនាំ ស្តីពី ពន្ធលើប្រាក់ចំណេញ
សៀវភៅណែនាំ ស្តីពី ពន្ធលើអចលនទ្រព្យ
សៀវភៅណែនាំ ស្តីពី ពន្ធកាត់ទុកលើនិវាសនជន និង អនិវសានជន
សៀវភៅណែនាំ ស្តីពី ពន្ធលើប្រាក់បៀវត្ស
Monday, October 5, 2015
ឧទាហរណ៍ អំពីការគណនា អតប ត្រូវបង់
តម្លៃទំនិញ | ក | ៥៤១ |
ធានារ៉ាប់រង | ខ | ៥០ |
ដឹកជញ្ជូន | គ | ៥០ |
តម្លៃគយកែតម្រូវ | ឃ = ក+ខ+គ | ៦៤១ |
ពន្ធគយ (៣០%) | ង=ឃ *៣០% | ១៩២ |
អាករពិសេស (២០%) | ច = (ឃ+ង)*២០% | ១៦៧ |
តម្លៃជាប់អាករ នៅពេលនាំចូល | ឆ = ឃ+ង+ច | ១,០០០ |
ឧទាហ៍ទី០១៖
១ | នាំចូលទំនិញ | ||
តម្លៃជាប់អាករនៅពេលនាំចូល | ១,០០០ | ||
អករលើតម្លៃបន្ថែមបង់ឱ្យអពរ (១០%) | ១០០ | ||
ចំណាយផ្សេងៗ១៥០ + ចំណេញ ៥០ | ២០០ | ||
ថ្លៃលក់ចេញ | ១,២០០ | ||
២ | លក់ទំនិញឱ្យអតិថិជន | ||
តម្លៃគិតអារ ឬតម្លៃមិនរួមបញ្ចូលអាករ | ១,២០០ | ||
អាករតម្លៃបន្ថែម ឬអាករលើធាតុចេញ ១០% | ១២០ | (គិតយកពីអតិថិជន) | |
៣ | ក្រុមហ៊ុននាំចូលទំនិញដាក់លិខិតប្រកាស់ | ||
បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចេញ | ១២០ | ||
បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចូល | ១០០ | ||
អាករត្រូវបង់បន្ថែម | ២០ |
ឧទាហ៍ទី០២៖
១ | នាំចូលទំនិញ | ||
តម្លៃជាប់អាករនៅពេលនាំចូល | ១,០០០ | ||
អករលើតម្លៃបន្ថែមបង់ឱ្យអពរ (១០%) | ១០០ | ||
ចំណាយផ្សេងៗ១៥០ + ចំណេញ ៥០ | ២០០ | ||
ថ្លៃលក់ចេញ | ៩៥០ | ||
២ | លក់ទំនិញឱ្យអតិថិជន | ||
តម្លៃគិតអារ ឬតម្លៃមិនរួមបញ្ចូលអាករ | ៩៥០ | ||
អាករតម្លៃបន្ថែម ឬអាករលើធាតុចេញ ១០% | ៩៥ | (គិតយកពីអតិថិជន) | |
៣ | ក្រុមហ៊ុននាំចូលទំនិញដាក់លិខិតប្រកាស់ | ||
បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចេញ | ៩៥ | ||
បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចូល | ១០០ | ||
ឥណទានអាករ | (៥) |
Sunday, October 4, 2015
តម្លៃជាប់អាករ
- ការនាំចូល = តម្លៃគយកែតម្រូវ(ទំនិញ+តម្លៃធានារ៉ាប់រង+តម្លៃដឹកជញ្ជូន) + ពន្ធគយ + អាករពិសេស
- Taxable Value = CIF(Cost+Insurance+Freight) + Customs Duty + Exercise Tax
- ការផ្គត់ផ្គង់ទំនិញ ឬសេវា = ថ្លៃដែលអ្នកលក់គិតយកពីអ្នកទិញរួមទាំងបន្ទុកផ្សេងៗ និងអាករពិសេសលើ ទំនិញ និងសេវាមួយចំនួនប្រសិនបើមាន
- ការធ្វើអំណោយ ឬការលក់ដោយបញ្ចុះថ្លៃ = តម្លៃត្រូវគិតតាមតម្លៃទីផ្សារ
- ប្រសិនបើតម្លៃទំនិញ ឬសេវាមិនអាចកំណត់បានថាជាតម្លៃពិតទេ អគ្គនាយកដ្ឋានពន្ធដារអាចធ្វើការកំណត់ តម្លៃមួយសម្រាប់ទំនិញ ឬសេវានោះ។
ល័ក្ខខ័ណ្ឌនៃការផ្តល់ឥណទាន អតប
- ទំនិញដែលស្នើសុំឥណទានត្រូវតែបានទិញ ឬនាំចូលក្នុងរយៈពេល៦០ថ្ងៃមុនការចុះបញ្ជី។
- ពាក្យស្នើសុំឥណទានត្រូវធ្វើឡើងតាមទម្រង់កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។
- ពាក្យស្នើសុំឥណទាន ត្រូវភ្ជាប់ដោយឯកសារភស្តុតាងនៃការបង់ប្រាក់អាករ។
- បុគ្គលជាប់អាករត្រូវរក្សាឯកសារដែលទាក់ទិននឹងការស្នើសុំឥណទានក្នុងរយៈពេល១០ឆ្នាំ។
Monday, September 21, 2015
រំលស់សារពើពន្ធ
១ - រំលស់ទ្រព្យរូបី
អត្រារំលស់ | វិធីរំលស់ | ||
ដីធ្លីមិនមែនជាទ្រព្យអាចរំលស់ទេ | |||
ថ្នាក់ ១ : | អគារ និងរចនាសម្ព័ន្ធ ព្រមទាំងសមាសភាគរបស់វា | ៥% | ស្មើភាគ |
ថ្នាក់ ២ : | កុំព្យូទ័រ ប្រព័ន្ធពត៌មានអេឡិចត្រូនិច សហ្វវែរ និងបរិក្ខារ ទុកដាក់ទិន្នន័យ | ៥០% | ថយជាលំដាប់ |
ថ្នាក់ ៣ : | រថយន្ត រថយន្តដឹកទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ | ២៥% | ថយជាលំដាប់ |
ថ្នាក់ ៤ : | ទ្រព្យរូបីឯទៀតទាំងអស់ | ២០% | ថយជាលំដាប់ |
២ - រំលស់ទ្រព្យអរូបី
- ចំពោះទ្រព្យអរូបីដែលរូមមានប្រកាសនីយប័ត្រតក្កកម្ម សិទ្ធិចម្លង គំនូរប្លង់ គំរូ និងសិទ្ធិអាជីវកម្ម ដែលមានអាយុកាល មានកំណត់អត្រារំលស់លើទ្រព្យនីមួយៗ ត្រូវគណនាដោយផ្អែកលើអាយុកាល របស់ទ្រព្យនោះតាមវិធីរំលស់ស្មើភាគ។
- បើសិនជាអាយុកាលនៃទ្រព្យអរូបីមិនអាចកំណត់បាន រំលស់ប្រចាំឆ្នាំត្រូវអនុវត្តតាមអត្រា១០%លើតម្លៃ ទ្រព្យអរូបី។
៣ - រំលស់ធនធានធម្មជាតិ
១ - ទាយជ្ជទានឱ្យដល់ការរំលស់លើធនធានធម្មជាតិមានជាអាទិ៍ ប្រេងកាត និងឧស្ម័នធម្មជាតិ ត្រូវបានកំណត់ ដូចតទៅ ៖
ក - ចំណាយក្នុងការរុករក និងអភិវឌ្ឍន៏ ក្នុងនោះមានទាំងការប្រាក់ ដែលជាប់ទាក់ទងដល់ចំណាយនោះផង ត្រូវបូកបញ្ចូលទៅក្នុងគណនីទ្រព្យសកម្មនៃធនធាននោះ។
ខ - ទឹកប្រាក់រំលស់លើធនធានធម្មជាតិនីមួយៗ ដែលត្រូវផាត់ចេញនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវគណនា ដោយយកសមតុល្យនៃគណនីធនធានធម្មជាតិ ទៅគុណនិងផលចែករវាងបរិមាណ ដែលបាលផលិត ចេញអំពីធនធានធម្មជាតិនៅក្នុងឆ្នាំនិងចំនួនប៉ាន់ស្មាននៃផលិតផល សរុបដែលអាចទាញយកបាន ពីធនធាននោះ។
២ - នីតិវិធីសម្រាប់កំណត់ចំនួនប៉ាន់ស្មាននៃផលិតផលសរុប ត្រូវកំណត់ដោយអនុក្រិត្យ។
Saturday, September 19, 2015
តារាងគណនាពន្ធលើប្រាក់ចំណេញ
បរិយាយ
១ - ប្រាក់ចំណេញមុនបង់ពន្ធ/លទ្ធផលគណនេយ្យ(ចំណេញ/ខាត)
បូក - ចំណាយមិនអាចកាត់កងបាន [ ក ]
- - ចំណាយរំលស់គណនេយ្យ
- - ចំណាយលើការកំសាន្ដសប្បាយ, ការលំហែកំសាន្ដ និងការទទួភ្ញៀវ
- - ការកើនឡើងនូវសំវិធានធន
- - អំណោយ និងឧបត្ថម្ភកធនផេ្សងៗ
- - ខាតពីការលក់ទ្រព្យសកម្មរយៈពេលវែង(ខាតតាមបញ្ជីគណនេយ្យ)
- - ចំណាយមានលក្ខណៈស្ដុកស្ដម្ភហួសហេតុមិនអនុញ្ញាតិ
- - ចំណាយមិនបំរើអោយសកម្មភាពអាជីវកម្ម
- - ខាតលើប្រតិបតិ្ដការណ៍ជាមួយបុគ្គលជាប់ទាក់ទង
- - ចំណាយលើការផាកពិនិយ័ និងទោសទណ្ឌ័ផេ្សងៗ
- - ចំណាយនៃការិយបរិចេ្ឆទមុន
- - ចំណាយពន្ធនិងអាករផេ្សងៗមិនអាចកាត់កងបាន
- - លាភការរបស់អាជីវករ និងគ្រួសារ
- - ផលប្រយោជន៍ជាវត្ថុរបស់អាជីវករ និងគ្រួសារ
- - ចំណាយបៀវត្សពីការបំរើការងារដែលមិនទាន់បានបើករយៈពេល ៦០ថ្ងៃនៃឆ្នាំបន្ទាប់
- - ចំណាយផេ្សងៗមិនអនុញ្ញាតិអោយកាត់កងបាន
បូក - ចំណូលជាប់ពន្ធតែមិនត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ [ ខ ]
- - ការផ្គត់ផ្គង់ទំនិញនិងសេវាដោយឥតគិតថ្លៃ
- - ការដាក់ទ្រព្យសកម្មរយៈពេលវែងដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃ
- - ការកែលំអរទ្រព្យសកម្មរយៈពេលវែងដោយអ្នកជួលមិនគិតយកពីមា្ចស់
- - អំណោយនិងឧបត្ថម្ភធនមិនទទួលសា្គល់ក្នុងគណនេយ្យ
- - ផលចំណេញ, តំលៃលើសពីការលក់ទ្រព្យសកម្មរយៈពេលវែងតាមច្បាប់សារពើពន្ធ
- - ចំណូលផេ្សងៗទៀតដែលមិនបានកត់ត្រាក្នុងបញ្ជីគណនេយ្យ
ដក - ចំណាយមិនកត់ត្រាក្នុងបញ្ជីគណនេយ្យតែជាចំណាយកាត់កងបានក្នុងឆ្នាំ [ គ ]
- - រំលស់អនុញ្ញាតិតាមច្បាប់សារពើពន្ធ
- - រំលស់ពិសេសអនុញ្ញាតិតាមច្បាប់សារពើពន្ធ
- - ការថយចុះនូវសំវិធានធន
- - ខាតពីការលក់ទ្រព្យសកម្មរយៈពេលវែងតាមច្បាប់សារពើពន្ធ
- - ចំណាយផេ្សងៗទៀតអនុញ្ញាតិអោយកាត់កងបាន
ដក - ចំណូលបានកត់ត្រាក្នុងបញ្ជីគណនេយ្យ តែជាចំណូលមិនត្រូវជាប់ពន្ធក្នុងឆ្នាំ [ ឃ ]
- - ចំណូលលើភាគលាភទទួលបានពីអ្នកជាប់ពន្ធនិវាសនជន
- - ចំណូលពីការលក់ទ្រព្យសកម្មរយៈពេលវែង(ចំណេញតាមបញ្ជីគណនេយ្យ)
- - ចំណូលផេ្សងៗបានកត់ត្រាក្នុងបញ្ជីតែជាចំណូលមិនត្រូវជាប់ពន្ធក្នុងឆ្នាំ
២ - ប្រាក់ចំណេញ / ខាតក្រោយនិយ័តកម្ម [ ២ = ១ + ក + ខ - គ - ឃ ]
បូក - ចំណាយសប្បុរសធម៌ដែលមិនអោយកាត់កង [ ឈ ]
- - ប្រាក់ចំណេញ/(ខាត)ក្រោយនិយត័កម្ម [ ២ ]
- - ចំណាយសប្បុរសធម៌ [ ង ]
- - ប្រាក់ចំណេញ/(ខាត)សំរាប់គណនាចំណាយសប្បុរសធម៌អតិបរមាអាចកាត់កងបាន [ ច = ២ + ង ]
- - ចំណាយសប្បុរសធម៌អតិបរមាអាចកាត់កងបាន [ ឆ = ច x ៥% ]
- - ចំណាយសប្បុរសធម៌អាចកាត់កងបានក្នុងឆ្នាំ [ ជ = ង ឬ ឆ ចំនួនមួយណាដែលតិចជាង ]
- - ចំណាយសប្បុរសធម៌មិនអាចកាត់កងបានត្រូវបូកបញ្ចូលប្រាក់ចំណេញ/(ខាត)ជាប់ពន្ធ [ឈ= ង - ជ ]
- * ចំណាយសប្បុរសធម៌អាចកាត់កងបានក្នុងការិយបរិចេ្ឆទដូចមានចែងក្នុងផ្នែក ១.៦ និង ៥.១០ នៃប្រកាសស្ដីពីពន្ធលើប្រាក់ចំណេញគឺជាចំនួនណាមួយដែលតិចជាង។ អនុលោមតាមច្បាប់ស្ដីពីសារ ពើពន្ធចំនួនលើសជាចំនួនមិនអាចកាត់កងបាន ហើយមិនអាចយោងទៅឆា្នំខាងមុខបាន។
៣ - ប្រាក់ចំណេញ/ខាតមុននិយត័កម្មលើការប្រាក់ [ ៣ = ២ + ឈ ]
បូក/ដក - និយ័តកម្មលើការប្រាក់ [ ត ]
- - ប្រាក់ចំណេញ,(ខាត)មុននិយត័កម្មលើការប្រាក់ [ ៣ ]
- បូក : ចំណាយការប្រាក់ក្នុងការិយបរិចេ្ឆទ [ A ]
- ដក : ចំណូលការប្រាក់ក្នុងការិយបរិចេ្ឆទ [ B ]
- - ប្រាក់ចំណេញសុទ្ធមុនការប្រាក់ [ ញ = ៣ + A - B ] (បើអវិជ្ជមាន ត្រូវដាក់ សូន្យ "0")
- - ៥០% នៃប្រាក់ចំណេញគា្មនការប្រាក់ [ ដ = ញ x ៥០% ]
- - ចំណូលការប្រាក់ក្នុងការិយបរិចេ្ឆទ [ ឋ = B ]
- - ចំណាយការប្រាក់អតិបរមាអនុញ្ញតិអោយកាត់កងបានក្នុងការិយបរិចេ្ឆទ [ ឌ = ដ + ឋ ]
- - ចំណាយការប្រាក់យោងពីឆ្នាំមុន [ C ]
- - សរុបចំណាយការប្រាក់ក្នុងការិយបរិចេ្ឆទ និងយោងពីឆ្នាំមុន [ ឍ = A + C ]
- - សរុបចំណាយការប្រាក់អាចកាត់កង [ ណ = ឌ ឬ ឍ ចំនួនណាមួយដែលតិចជាង ]
- - ចំនួនទឹកប្រាក់ដែលត្រូវបូកក្នុង / ដកពីប្រាក់ចំណេញជាប់ពន្ធ [ ត = ណ - A ]
- *បើ [ ណ ] តូចជាង [ A ] លំអៀង [ ត ] បូកបន្ថែមប្រាក់ចំណេញជាប់ពន្ធ
- *បើ [ ណ ] ធំជាង [ A ] លំអៀង [ ត ] ដកចេញពីប្រាក់ចំណេញជាប់ពន្ធ
- - បើ [ ឌ ] តូចជាង [ ឍ ] ចំណាយការប្រាក់យោងទៅមុខ [ ថ = ឍ - ឌ ]
៤ - ប្រាក់ចំណេញ/ខាតក្នុងការិយបរិចេ្ឆទ [ ៤ = ៣ ± ត ]
ដក - ខាតយោងពីឆ្នាំមុនអនុញ្ញាតិ [ D ]
៥ - ប្រាក់ចំណេញ/ខាត ជាប់ពន្ធសំរាប់គណនាពន្ធលើប្រាក់ចំណេញ [ ៥ = ៤ - D ]
- ពន្ធលើប្រាក់ចំណេញតាមអត្រា...................% [ E = ៥ x.......% ]
ដក - ឥណទានពន្ធ្ធបរទេស [ F ]
៦ - បំណុលពន្ធលើប្រាក់ចំណេញក្រោយដកឥណទានពន្ធ្ធបរទេស [ ៦ = E - F ]
ដក - ឥណទានពន្ធបន្ថែមលើការបែងចែកភាគលាភក្នុងឆ្នាំ [ G ]
៧ - បំណុលពន្ធលើប្រាក់ចំណេញ [ ៧ = ៦ - G ] ជានិច្ចជាកាល >=0
ពន្ធអប្បរមា [ H ]
៨ - បំណុលពន្ធលើប្រាក់ចំណេញត្រូវបង់
- *សំរាប់គំរោងវិនិយោគមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់បំណុលពន្ធលើប្រាក់ចំណេញ [ ទ = ៧ ]
- *សំរាប់គំរោងដទៃបំណុលពន្ធលើប្រាក់ចំណេញ [ ធ = ៧ ឬ H ណាមួយមានតំលៃខ្ពស់ជាងគេ ]
ដក - ឥណទានពន្ធកាត់ទុក [ I ]
ដក - ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ [ J ]
ដក - ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ [ K ]
៩ - ពន្ធលើប្រាក់ចំណេញត្រូវបង់ / ត្រូវយោងទៅឆ្នាំបន្ទាប់
- *សំរាប់គំរោងវិនិយោគមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់ [ ន = ទ - I - J - K ]
- *សំរាប់គំរោងវិនិយោគមិនមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់ [ ប = ធ - I - J - K ]
Sunday, September 13, 2015
ពន្ធលើប្រាក់ចំណេញ
ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព កម្ពុជាប៉ុណ្ណោះ។
I. ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយ សារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញ វត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅ៖
១- ២០% : ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០% : ចំពោះប្រាក់ចំណេញដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ៩% : ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលទទួលស្គាល់ដោយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេលអន្តរកាល ៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
៤- 0% : ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណេញដែលសម្រេចបានដោយរូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្ម ដែលមិនត្រូវបានចាត់ទុកជា នីតិបុគ្គល ៖
ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ | អត្រាពន្ធ | |||
ពី | 0 ៛ | ដល់ | ៦.០០០.០០០ ៛ | ០% |
ពី | ៦.០០០.០០១ ៛ | ដល់ | ១៥.០០០.០០០ ៛ | ៥% |
ពី | ១៥.០០០.០០១ ៛ | ដល់ | ១០២.០០០.០០០ ៛ | ១០% |
ពី | ១០២.០០០.០០១ ៛ | ដល់ | ១៥០.០០០.០០០ ៛ | ១៥% |
លើសពី | ១៥០.០០០.០០០ ៛ | ២០% |
៦- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ខាងក្រោម ៖
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
ខ. តាមអត្រាទាំងឡាយដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើ ចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត
II. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស រួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើ ប្រាក់ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួម បញ្ចូលទាំងពន្ធអាករទាំងអស់ វៀរលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។ ផលរបរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែល ស្ថិតក្នុងរយៈពេលលើកលែងពន្ធត្រូវបាន លើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ ចំណេញនឹងត្រួវបានយកទៅកាត់កងពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
III. ពន្ធអប្បបរមា
ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១% លើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេល ទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
IV. ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភ
នៅពេលបែងចែកភាគលាភ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែង ចែកភាគលាភដូចតទៅ ៖
១-
ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ២០% នៃទឹកប្រាក់ត្រូវបែងចែកចំពោះ ៖
ក. ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើប្រាកប់ចំណេញ តាមអត្រា ០%
ខ. ការបែងចែកដទៃទៀត វៀរលែងតែការបែងចែកដែលបានកំណត់ក្នុងចំណុច២ និង៣ ខាងក្រោមនេះ និងការបង់សងវិញនូវមូលធន
២-
ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ១១ ភាគ ៩១ នៃទឹកប្រាក់ត្រូវបែងចែកចំពោះការ បែងចែក ប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិន បើអ្នកជាប់ពន្ធធ្វើការបែងចែក ប្រាក់ចំណេញរក្សាទុកប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើ ប្រាក់ចំណេញ តាមអត្រា ៩%
៣-
ពន្ធលើប្រាក់ចំណេញបន្ថែមមិនត្រូវអនុវត្តទេចំពោះ ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញ ប្រចាំ ឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា២០% ឬអត្រា ៣០%
V. ពន្ធកាត់ទុកលើនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាដូចខាងក្រោមលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖
ក- អត្រា ១៥% : ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះ យោបល់ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបបីនិងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែលមិនមែនជាធនាគារឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធ និវាសនជន
ខ- អត្រា ១០% : ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនឬអចលនទ្រព្យ
គ- អត្រា ៦% : ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ច័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើមានកាលកំណត់
ឃ- អត្រា ៤% : ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែល មានគណនីសន្សំគ្មានកាលកំណត់
ការកាត់ទុកខាងលើនេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារ និងស្ថាប័នសញ្ជ័យធន ក្នុង ស្រុកនិងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ។
V. ពន្ធកាត់ទុកលើអនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មដែលធ្វើការទូទាត់ប្រាក់ចំណូលដូចខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ អនិវាសនជនត្រូវកាត់ទុកនិងបង់នូវប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ត្រូវបើក ៖
ក- ការប្រាក់
ខ- សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននិងការប្រើប្រាស់ទ្រព្យសម្បត្តិ
គ- ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
ឃ- ភាគលាភ
សហគ្រាសក្រុមហ៊ុនត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធដែលបានកាត់ទុកក្នុងរយៈពេល១៥ថ្ងៃ ក្រោយ ដំណាច់ខែដែលមានការទូទាត់។ ពេលកាត់ទុកគឺជាពេលដែលចំណាយត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ។
អាករសម្រាប់បំភ្លឺសាធារណៈ
អាករលើតម្លៃបន្ថែម
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពី ទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់៖
- ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
- ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
- ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ៖
- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន
អត្រាអាករលើតម្លៃបន្ថែមមាន៖
- ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
- ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់៖
- ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
- ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
- ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបាន៖
អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើ៖
- ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
- ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
- ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។
ពន្ធលើប្រាក់បៀវត្ស
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុកតាម អត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ "២០១៧" | អត្រាពន្ធ | |||
ពី | ០ ៛ | ដល់ | ១.០០០.០០០ ៛ | ០.០០% |
ពី | ១.០០០.០០១ ៛ | ដល់ | ១.៥០០.០០០ ៛ | ៥.០០% |
ពី | ១.៥០០.០០១ ៛ | ដល់ | ៨.៥០០.០០០ ៛ | ១០.០០% |
ពី | ៨.៥០០.០០១ ៛ | ដល់ | ១២.៥០០.០០០ ៛ | ១៥.០០% |
លើសពី | ១២.៥០០.០០០ ៛ | ២០.០០% |
ទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុកឆ្នាំ២០១៧ គឺ ១៥០ ០០០៛ក្នុងម្នាក់ៗ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ ២០១៦ | អត្រាពន្ធ | |||
ពី | ០ ៛ | ដល់ | ៨០០.០០០ ៛ | ០.០០% |
ពី | ៨០០.០០១ ៛ | ដល់ | ១.២៥០.០០០ ៛ | ៥.០០% |
ពី | ១.២៥០.០០១ ៛ | ដល់ | ៨.៥០០.០០០ ៛ | ១០.០០% |
ពី | ៨.៥០០.០០១ ៛ | ដល់ | ១២.៥០០.០០០ ៛ | ១៥.០០% |
លើសពី | ១២.៥០០.០០០ ៛ | ២០.០០% |
ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀង រាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។
ពន្ធលើឈ្នួលផ្ទះ និងដី
- ពន្ធលើឈ្នួលផ្ទះ និង ដីត្រូវកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖
- អាគារដែលសង់លើដីដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។
- ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
- ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលទុកដាក់ធាតុរាវ ឬ ផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
- ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬ ដើម្បីប្រកបអាជីវកម្មផ្សេងៗ
- ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបូរ ស្រែអំបិល។
- ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ
- អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។
ពន្ធប៉ាតង់
ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។
អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែដើមឆ្នាំ
ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ។
អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។
អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។
Subscribe to:
Posts (Atom)