១ - រំលស់ទ្រព្យរូបី
អត្រារំលស់ | វិធីរំលស់ | ||
ដីធ្លីមិនមែនជាទ្រព្យអាចរំលស់ទេ | |||
ថ្នាក់ ១ : | អគារ និងរចនាសម្ព័ន្ធ ព្រមទាំងសមាសភាគរបស់វា | ៥% | ស្មើភាគ |
ថ្នាក់ ២ : | កុំព្យូទ័រ ប្រព័ន្ធពត៌មានអេឡិចត្រូនិច សហ្វវែរ និងបរិក្ខារ ទុកដាក់ទិន្នន័យ | ៥០% | ថយជាលំដាប់ |
ថ្នាក់ ៣ : | រថយន្ត រថយន្តដឹកទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ | ២៥% | ថយជាលំដាប់ |
ថ្នាក់ ៤ : | ទ្រព្យរូបីឯទៀតទាំងអស់ | ២០% | ថយជាលំដាប់ |
២ - រំលស់ទ្រព្យអរូបី
- ចំពោះទ្រព្យអរូបីដែលរូមមានប្រកាសនីយប័ត្រតក្កកម្ម សិទ្ធិចម្លង គំនូរប្លង់ គំរូ និងសិទ្ធិអាជីវកម្ម ដែលមានអាយុកាល មានកំណត់អត្រារំលស់លើទ្រព្យនីមួយៗ ត្រូវគណនាដោយផ្អែកលើអាយុកាល របស់ទ្រព្យនោះតាមវិធីរំលស់ស្មើភាគ។
- បើសិនជាអាយុកាលនៃទ្រព្យអរូបីមិនអាចកំណត់បាន រំលស់ប្រចាំឆ្នាំត្រូវអនុវត្តតាមអត្រា១០%លើតម្លៃ ទ្រព្យអរូបី។
៣ - រំលស់ធនធានធម្មជាតិ
១ - ទាយជ្ជទានឱ្យដល់ការរំលស់លើធនធានធម្មជាតិមានជាអាទិ៍ ប្រេងកាត និងឧស្ម័នធម្មជាតិ ត្រូវបានកំណត់ ដូចតទៅ ៖
ក - ចំណាយក្នុងការរុករក និងអភិវឌ្ឍន៏ ក្នុងនោះមានទាំងការប្រាក់ ដែលជាប់ទាក់ទងដល់ចំណាយនោះផង ត្រូវបូកបញ្ចូលទៅក្នុងគណនីទ្រព្យសកម្មនៃធនធាននោះ។
ខ - ទឹកប្រាក់រំលស់លើធនធានធម្មជាតិនីមួយៗ ដែលត្រូវផាត់ចេញនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវគណនា ដោយយកសមតុល្យនៃគណនីធនធានធម្មជាតិ ទៅគុណនិងផលចែករវាងបរិមាណ ដែលបាលផលិត ចេញអំពីធនធានធម្មជាតិនៅក្នុងឆ្នាំនិងចំនួនប៉ាន់ស្មាននៃផលិតផល សរុបដែលអាចទាញយកបាន ពីធនធាននោះ។
២ - នីតិវិធីសម្រាប់កំណត់ចំនួនប៉ាន់ស្មាននៃផលិតផលសរុប ត្រូវកំណត់ដោយអនុក្រិត្យ។
ល្អណាស់បង
ReplyDelete