Sunday, September 13, 2015

ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុកតាម អត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ "២០១៧" អត្រាពន្ធ
ពី ០ ៛ ដល់ ១.០០០.០០០ ៛ ០.០០%
ពី ១.០០០.០០១ ៛ ដល់ ១.៥០០.០០០ ៛ ៥.០០%
ពី ១.៥០០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០.០០%
ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥.០០%


លើសពី ១២.៥០០.០០០ ៛ ២០.០០%

ទាយជ្ជទានសម្រាប់សហព័ន្ធ និងកូនក្នុងបន្ទុកឆ្នាំ២០១៧ គឺ ១៥០ ០០០៛ក្នុងម្នាក់ៗ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ ២០១៦ អត្រាពន្ធ
ពី ០ ៛ ដល់ ៨០០.០០០ ៛ ០.០០%
ពី ៨០០.០០១ ៛ ដល់ ១.២៥០.០០០ ៛ ៥.០០%
ពី ១.២៥០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០.០០%
ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥.០០%


លើសពី ១២.៥០០.០០០ ៛ ២០.០០%

ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀង រាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

1 comment:

  1. តើបៀវត្សលើកលែងពន្ធរួមមានអ្វីខ្លះ?

    ReplyDelete