Showing posts with label ០៤ អាករលើតម្លៃបន្ថែម. Show all posts
Showing posts with label ០៤ អាករលើតម្លៃបន្ថែម. Show all posts

Monday, October 5, 2015

ឧទាហរណ៍ អំពីការគណនា អតប ត្រូវបង់

តម្លៃទំនិញ ក ៥៤១
ធានារ៉ាប់រង ខ ៥០
ដឹកជញ្ជូន គ ៥០
តម្លៃគយកែតម្រូវ ឃ = ក+ខ+គ ៦៤១
ពន្ធគយ (៣០%) ង=ឃ *៣០% ១៩២
អាករពិសេស (២០%) ច = (ឃ+ង)*២០% ១៦៧
តម្លៃជាប់អាករ នៅពេលនាំចូល ឆ​​ = ឃ+ង+ច ១,០០០


ឧទាហ៍ទី០១៖
១ នាំចូលទំនិញ


តម្លៃជាប់អាករនៅពេលនាំចូល ១,០០០

អករលើតម្លៃបន្ថែមបង់ឱ្យអពរ (១០%)​ ១០០

ចំណាយផ្សេងៗ១៥០ + ចំណេញ ៥០ ២០០

ថ្លៃលក់ចេញ ១,២០០
២ លក់ទំនិញឱ្យអតិថិជន


តម្លៃគិតអារ ឬតម្លៃមិនរួមបញ្ចូលអាករ ១,២០០

អាករតម្លៃបន្ថែម ឬអាករលើធាតុចេញ ១០% ១២០ (គិតយកពីអតិថិជន)
៣ ក្រុមហ៊ុននាំចូលទំនិញដាក់លិខិតប្រកាស់


បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចេញ ១២០

បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចូល ១០០

អាករត្រូវបង់បន្ថែម ២០


ឧទាហ៍ទី០២៖
១ នាំចូលទំនិញ


តម្លៃជាប់អាករនៅពេលនាំចូល ១,០០០

អករលើតម្លៃបន្ថែមបង់ឱ្យអពរ (១០%)​ ១០០

ចំណាយផ្សេងៗ១៥០ + ចំណេញ ៥០ ២០០

ថ្លៃលក់ចេញ ៩៥០
២ លក់ទំនិញឱ្យអតិថិជន


តម្លៃគិតអារ ឬតម្លៃមិនរួមបញ្ចូលអាករ ៩៥០

អាករតម្លៃបន្ថែម ឬអាករលើធាតុចេញ ១០% ៩៥ (គិតយកពីអតិថិជន)
៣ ក្រុមហ៊ុននាំចូលទំនិញដាក់លិខិតប្រកាស់


បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចេញ ៩៥

បំពេញនៅក្នុងប្រអប់សម្រាប់អាករលើធាតុចូល ១០០

ឥណទានអាករ (៥)




Sunday, October 4, 2015

តម្លៃជាប់អាករ

  • ការនាំចូល = តម្លៃគយកែតម្រូវ(ទំនិញ+តម្លៃធានារ៉ាប់រង+តម្លៃដឹកជញ្ជូន) + ពន្ធគយ + អាករពិសេស
    • Taxable Value = CIF(Cost+Insurance+Freight) + Customs Duty + Exercise Tax
  • ការផ្គត់ផ្គង់ទំនិញ ឬសេវា =​ ថ្លៃដែលអ្នកលក់គិតយកពីអ្នកទិញរួមទាំងបន្ទុកផ្សេងៗ និងអាករពិសេសលើ ទំនិញ និងសេវាមួយចំនួនប្រសិនបើមាន
  • ការធ្វើអំណោយ ឬការលក់ដោយបញ្ចុះថ្លៃ​ = តម្លៃត្រូវគិតតាមតម្លៃទីផ្សារ
  • ប្រសិនបើតម្លៃទំនិញ ឬសេវាមិនអាចកំណត់បានថាជាតម្លៃពិតទេ អគ្គនាយកដ្ឋានពន្ធដារអាចធ្វើការកំណត់ តម្លៃមួយសម្រាប់ទំនិញ ឬសេវានោះ។

ល័ក្ខខ័ណ្ឌនៃការផ្តល់ឥណទាន អតប

  • ទំនិញដែលស្នើសុំឥណទានត្រូវតែបានទិញ ឬនាំចូលក្នុងរយៈពេល៦០ថ្ងៃមុនការចុះបញ្ជី។
  • ពាក្យស្នើសុំឥណទានត្រូវធ្វើឡើងតាមទម្រង់កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។
  • ពាក្យស្នើសុំឥណទាន ត្រូវភ្ជាប់ដោយឯកសារភស្តុតាងនៃការបង់ប្រាក់អាករ។
  • បុគ្គលជាប់អាករត្រូវរក្សាឯកសារដែលទាក់ទិននឹងការស្នើសុំឥណទានក្នុងរយៈពេល១០ឆ្នាំ។

Sunday, September 13, 2015

អាករលើតម្លៃបន្ថែម

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។

ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពី ទំនិញ ដីធ្លី និងប្រាក់កាស។

ការផ្គត់ផ្គង់ជាប់អាករសំដៅដល់៖
    • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
    • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
    • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
    • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ៖
    • សេវាប្រៃសណីយ៍សាធារណៈ
    • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
    • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
    • សេវាធានារ៉ាប់រង
    • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន

អត្រាអាករលើតម្លៃបន្ថែមមាន៖
    • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
    • ០% សម្រាប់ការនាំចេញ

ការគណនាប្រាក់អាករត្រូវបង់៖
    • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
    • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
    • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល

អាករលើធាតុចូលដែលមិនអាចកាត់កងបាន៖
អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើ៖
    • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
    • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
    • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ

អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។